មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិក៖ តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក?

FN ៖ ភ្លាមៗឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថាន​ទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ការនិយាយរប​ស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ហើយការចាប់ខ្លួនគឺធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ នៅក្នុងវិដេអូដែលលោក កឹម សុខា បាននិយាយដែលមិនអាចប្រកែកបានឡើយ»។ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបន្តថា៖ «ប្រសិនបើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា ? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក? នេះជាការចោទសួរទៅស្ថានទូតសហរដ្ឋអាមេរិកវិញ ?»។ ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា … Continue reading មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិក៖ តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក?